នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានរមសុខ (ពេទ្យយាយជី បាត់ដំបង) ដោយមានស្ថាបត្យករសាងសង់សំណង់ផ្សេងៗ បានជីកកកាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា៖ អគារចាស់ៗ ការដាក់បង្គោលភ្លើងនៅតាមអគារនិងតារាងបាល់ទាត់ ដោយនៅព្រឹកនោះដែរ ក្រុមជាងបានជីកដីនៅក្បែរតារាងបាល់ទាត់ក៏ប្រទះឃើញនូវរូបសំណាកឈើឆ្កាងច្រេះចាប់ និងដែលមានក្បូរក្បាច់យ៉ាងស្រស់ស្អាត ដែលចាស់ៗពីមុនដែលធ្លាប់បានរស់នៅទីនោះសន្មត់ថាជាឈើឆ្កាងដែកដែលបំពាក់នៅសាលព្រះវិហារកាលពិសម័យអាណានិគមនិយមបារាំង។