នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តីម៉ារី មាតាព្រះអម្ចាស់ បានប្រារព្ធពិធីអភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ភោគផល អំណោយទានពេញមួុយឆ្នាំ និងបន្តកិច្ចការងារសម្រាប់ឆ្នាំថ្មី។ កម្មវិធីនេះប្រារព្ធឡើងដោយមានលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ (គីគេ) ជាអភិបាលប្រចាំភូមិភាគបាត់ដំបង និងលោកបូជាចារ្យ បងស្រី និងគ្រីស្តបរិស័ទ ពុទ្ធបរិស័ទជាច្រើន។ ឆ្លៀតក្នុងធម្មទេសរបស់លោកដែរបានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើថា " សូមឱ្យកូនៗចេះបន្ទាបខ្លួនដូចព្រះយេស៊ូបានធ្វើជាគម្រូសម្រាប់យើងទាំងអស់គ្នា។ សូមឱ្យយើងទទួលព្រះអំណោយទានពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដើម្បីឱ្យក្លាយជាមនុស្សល្អសុច្ចរិត ចិត្តល្អសម្រាប់អ្នកដទៃ។
ឱ្យយើងមានានចិត្តមេត្តាករុណា ចេះកែប្រែចិត្តគំនិត។ សូមប្រព្រឹត្តតាមនូវអ្វីដែលយើងទទួល។
សូមឱ្យចេះសាមគ្គីគ្នា ដើម្បីឱ្យយើងមានតែសេចក្តីសុខ " គូសបញ្ជាក់ផងដែរថា កម្មវិធីប្រសិទ្ធីពរតាមផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីព្រពៃណីជាតិខ្មែរនេះ គឺជាលើកទី១ ដែលព្រះសហគមន័កាតូលិក សន្តីម៉ារី មាតាព្រះអម្ចាស់ បានប្រារព្ធឡើងជាលើកដំបូងដែលធ្វើឡើងដោយទទួលផ្លែផ្កាយ៉ាងជោគជ័យ៕