ពិធីកាន់វេន និងបុណ្យបែបប្រពៃណីខ្មែរក្នុងព្រះសហគមន៍កាតូលិកបាត់ដំបង បានប្រារព្ធតាមបែបប្រពៃណីជាតិខ្មែរដែលមានតាំងពីបុរាណមកម៉្លេះ។ កម្មវិធីនេះព្រះសហគមន៍កាតូលិកបាត់ដំបងតែតែរៀបចំធ្វើជារៀងរាល់ឆ្នាំឥតស្រាកស្រាន្ត។ ប៉ុន្តែពិធីយើងធ្វើខុសពីបែបបទក្នុងព្រះពុទ្ធសាសនាដោយពុំមានការបោះបាយបិណ្ឌនោះទេ ដោយឡែកសម្រាប់ការនិយាយឬហៅវិញ កាន់បិណ្ទនិងភ្ជុំបិណ្ឌ (កាន់វេនឬភ្ជុំធំ)ជំនួសវិញ។
0 Comments
#EnglishBelow
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកបាត់ដំង បានប្រារព្ធពិធីឱឡារិកបុណ្យព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍។ ក្នុងអភិបូជានេះមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទយ៉ាងច្រើកុះករ។ ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលបានធ្វើធម្មទេសនា និងសំណេះសំណាលណែនាំឱ្យគ្រីស្តបរិស័ទខិតខំអធិដ្ឋានជានិច្ច ក៏ដូចជាលើកទឹកចិត្តដល់គ្រីស្តបរិស័ទ ដើម្បីឱ្យព្រះសហគមន៍មានដំណើរការទៅខាងមុខតាមមាគ៌ារបស់ព្រះជាម្ចាស់។ #CatholicBattambang #CSCB #OurLadyoftheAssumptionParish On June 6, 2022, the parish of Battambang celebrated the Memorial of the Blessed Virgin Mary, Mother of the Church. This Mass was attended by Bishop Tep Chan Piseth (KIKE), priests and Christians. On that occasion, the Biahop Kike preached and talked to the Christians to pray hard as well as encourage Christians to move the community forward in the way of God. កម្មវិធីកម្សាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់សាលាមត្តេយ្យ មាតានៃសន្តិភាព ច្រាបវាល
=========================== នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ សាលាមត្តេយ្យមាតានៃសន្តិភាព នៃព្រះសហគមន៍កាតូលិកច្រាបវាល បានរៀបចំកម្មវិធីកម្សាន្តអបអរឆ្នាំថ្មីសម្រាប់កូនសិស្សសាលាមត្តេយ្យមុនវិស្សមកាលចូលមកដល់ពេលខាងមុខ។ កម្មវិធីមានការអញ្ជើញចូលរួមពីអាណាព្យាបាល កូនសិស្ស បងស្រី និងលោកគ្រូអ្នក។ ក្នុងនោះក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងច្រៀងលេងកម្សាន្តជាមួយក្មេងផងដែរ៕ ពីធីត្រាស់ហៅយ៉ាងឱឡារិកបងប្អូនដែលទទួលជំហានទីពីរនៅព្រះសហគមន៍កាតូលិកទំពូង
======================================================== នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកសន្តីម៉ារី មាតាព្រះជាម្ចាស់ (ទំពូង) បានប្រារព្ធពិធីអភិបូជាឱឡារិក អបអរសាទរដល់ការត្រាស់ហៅបងប្អូនដែលទទួលជំហានទីពីរចំនួន ៧នាក់ឱ្យចូលរួមក្នុងព្រះសហគមន៍ក្នុងពិធីជ្រមុជទឹកនៅថ្ងៃបុណ្យចម្លងនាពេលខាងមុខ។ ក្នុងអភិបូជានេះមានការចូលរួមជាឱឡារិកពីលោកបូជាចារ្យ បងប្អូនគ្រីស្តបរិស័ទ និងយុវជន យុវនារីជាច្រើន៕ #English_Below
ព្រះបន្ទូលប្រចាំថ្ងៃ សូមថ្លែងព្រះគម្គីរដំណឹងល្អតាមសន្តម៉ាថាយ ៦,១-៦.១៦-១៨ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«កុំធ្វើបុណ្យទាននៅមុខមនុស្សម្នាក់ ដើម្បីឲ្យគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗ ដូចពួកមានពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាក់កើតសសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ! រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយដើម្បីឱ្យទានរបស់អ្នកទៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុតដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថាពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋាន ត្រូវចូលទៅក្នុងបន្ទប់បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមក្រំដូចអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញកាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថាអ្នកតមឡើយឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ។ ពេលនោះព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ឱ្យអ្នកជាមិនខាន»។ Daily Gospel Holy Gospel of Jesus Christ according to Saint Matthew 6,1-6.16-18. Jesus said to his disciples: "Take care not to perform righteous deeds in order that people may see them; otherwise, you will have no recompense from your heavenly Father. When you give alms, do not blow a trumpet before you, as the hypocrites do in the synagogues and in the streets to win the praise of others. Amen, I say to you, they have received their reward. But when you give alms, do not let your left hand know what your right is doing, so that your almsgiving may be secret. And your Father who sees in secret will repay you. When you pray, do not be like the hypocrites, who love to stand and pray in the synagogues and on street corners so that others may see them. Amen, I say to you, they have received their reward. But when you pray, go to your inner room, close the door, and pray to your Father in secret. And your Father who sees in secret will repay you. When you fast, do not look gloomy like the hypocrites. They neglect their appearance, so that they may appear to others to be fasting. Amen, I say to you, they have received their reward. But when you fast, anoint your head and wash your face, so that you may not appear to be fasting, except to your Father who is hidden. And your Father who sees what is hidden will repay you." ព្រះបន្ទូលប្រចាំថ្ងៃ
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៥,៤៣-៤៨ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ « អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឱ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងទៅជាបុត្រធីតារបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានឱ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់នឹងប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នកស្រឡាញ់តែអ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនតែប៉ុណ្ណោះ តើមានអ្វីដ៏អស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តិដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា សូមឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ »។ ========================== Daily Gospel Holy Gospel of Jesus Christ according to Saint Matthew 5,43-48. Jesus said to his disciples: "You have heard that it was said, You shall love your neighbor and hate your enemy. But I say to you, love your enemies, and pray for those who persecute you, that you may be children of your heavenly Father, for he makes his sun rise on the bad and the good, and causes rain to fall on the just and the unjust. For if you love those who love you, what recompense will you have? Do not the tax collectors do the same? And if you greet your brothers only, what is unusual about that? Do not the pagans do the same? So be perfect, just as your heavenly Father is perfect." ព្រះបន្ទូលប្រចាំថ្ងៃ
សូមថ្លែងព្រះគម្ពីរដំណឹងល្អតែងដោយសន្តម៉ាកុស ១២,៣៨-៤៤ នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនមនុស្សម្នាថា៖ “ចូរប្រយ័ត្ននឹងពួកធម្មាចារ្យអោយមែនទែន ។ អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តអោយគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង ។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្រ្តីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន” ។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ ដាក់ប្រាក់ជាច្រើន។ មានស្រ្តីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេន ជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖ “ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ស្រី្តមេម៉ាយក្រីក្រនោះ បានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ យកប្រាក់សំណល់របស់ខ្លួនមកដាក់ ។ រីឯស្រី្តមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការចាំបាច់ មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្វឹមជីវិត” ។ Holy Gospel of Jesus Christ according to Saint Mark 12,38-44. In the course of his teaching Jesus said, "Beware of the scribes, who like to go around in long robes and accept greetings in the marketplaces, seats of honor in synagogues, and places of honor at banquets. They devour the houses of widows and, as a pretext, recite lengthy prayers. They will receive a very severe condemnation." He sat down opposite the treasury and observed how the crowd put money into the treasury. Many rich people put in large sums. A poor widow also came and put in two small coins worth a few cents. Calling his disciples to himself, he said to them, "Amen, I say to you, this poor widow put in more than all the other contributors to the treasury. For they have all contributed from their surplus wealth, but she, from her poverty, has contributed all she had, her whole livelihood." នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បងប្អូនគ្រីស្តបរិស័ទ ពុទ្ធបរិស័ទចាស់ជរានៅជុំវិញព្រះសហគមន៍កាតូលិកបាត់ដំបង (ពេទ្យយាយជី) បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនពីអង្គការកុមារមេគង្គសាខាបាត់ដំបង ដែលបានចែកជូនដល់បងប្អូនក្រីក្រដែលកំពុងជួបការលំបាកខ្វះខាតកំឡុងពេលការរាតត្បាតនៃមេរោគកូវីដ១៩ ដែលធ្វើអោយបងប្អូនពិបាកក្នុងការរកស៊ីទទួលទាន។ អ្នកស្រីប្រធានអង្គការកុមារមេគង្គ បានមានប្រសាស៍ផ្តាំផ្ញើនិងណែនាំដល់បងប្អូនអោយចេះថែរក្សាអនាម័យ សុខភាពក្នុងអំឡុងពេលសម័យកូវីដនេះ។
នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានរមសុខ (ពេទ្យយាយជី បាត់ដំបង) ដោយមានស្ថាបត្យករសាងសង់សំណង់ផ្សេងៗ បានជីកកកាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា៖ អគារចាស់ៗ ការដាក់បង្គោលភ្លើងនៅតាមអគារនិងតារាងបាល់ទាត់ ដោយនៅព្រឹកនោះដែរ ក្រុមជាងបានជីកដីនៅក្បែរតារាងបាល់ទាត់ក៏ប្រទះឃើញនូវរូបសំណាកឈើឆ្កាងច្រេះចាប់ និងដែលមានក្បូរក្បាច់យ៉ាងស្រស់ស្អាត ដែលចាស់ៗពីមុនដែលធ្លាប់បានរស់នៅទីនោះសន្មត់ថាជាឈើឆ្កាងដែកដែលបំពាក់នៅសាលព្រះវិហារកាលពិសម័យអាណានិគមនិយមបារាំង។
កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្វ ពិធីអគ្គសញ្ញាតែងតាំង លោកឧបដ្ឋាក មួង រស់ ជាបូជាចារ្យ កាតូលិក យ៉ាងឱឡារឹក។ ក្នុងពិធីនោះមានការចូលរួមក្រោម អធិបតីភាព របស់លោកអភិបាល អូលីវីយេ លោកអភិបាល គីគេ និងលោកអភិបាល អង់តូនី ព្រមទាំងលោកបូជាចារ្យជាច្រើនអង្គទៀត។ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង មានយុវជន យុវនារី ប្រមាណជាង ១៥០នាក់ បានចួលរួម អង្គសន្និបាត តំបន់បាត់ដំបង និងទន្លេ ក្រោមប្រធានបទ "ចូរ! មានធម៌មេត្តាករុណា" ដោយចាប់ផ្តើមតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤។ អង្គសន្និបាតនេះមានការចូលរួមពីសំណាក់លោកអភិបាល គីគេ ហ្វីការេដូ និងលោកបូជាចារ្យ បងប្រុស បងស្រីជាច្រើនទៀតផង។ - Rithyrath
២១ សីហា នៅព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង បានបើកកម្មវិធីសិក្ខាសាលាព្រះគម្ពី ក្រោមអធិបតីភាពរបស់លោកអភិបាល គីគេ ហ្វីការេដូ ជាអភិបាលទទួលខុសត្រូវក្នុងភូមិភាគបាត់ដំបង។ ក្នុងនោះមាន សិក្ខាកាមចូលរួម ៥៥នាក់។ August 21 Parishes Prefecture of Battambang officially open the Basic Bible workshopwhich is presided by Enrique Figaredo bishop of Battambang Diocese. There are 55 participants attended. - Rattanak New- កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៤ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្ធពិធីបុណ្យ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ យ៉ាងឱឡារឹក។ នៅព្រះសហគមន៍ កាតូលិកបាត់ដំបងបានប្រារព្វពិធីសម្ភោធរូបសំណាក បងស្រី អាត និងសម្ភោធជម្រាលសម្រាប់រទេះជនពិការ និងបងប្អូនដែលមានជំងឺ ពិបាកក្នុងការឡើងតាមជណ្តើរ កាលពីព្រឹកម៉ោង៨:៣០ នាទី ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០១៤។ RithyRath Three days prayer Service in the Christian family is started from August 14-16, 2014 in Battambang, to prepare spiritually to celebrate the Feast day of Our Lady of Assumption which will be held on August 17, 2014. នៅល្ងាចថ្ងៃទី ១៣ សីហា នេះ នៅព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង បានរៀបចំបិទកម្មវិធីសិក្ខាសាលាគ្រូ ដែលរៀបចំដោយ ក្រុមអប់រំអារ៉ូពេករុណា ក្រោមអធិបតីលោកអភិបាល គីគេ ហ្វីការេដូ ជាអភិបាលទទួលខុសត្រូវនៅក្នុងភូមិភាគបាត់ដំបង។
បងប្អូនទាំង ២៧នាក់បានទទួលជំហានទីមួយ
កាលពីព្រឹកមិញនេះនៅព្រះសហគមន៍កាតូលិកបាត់ដំបង បានទទួលស្វាគមន៍ បងប្អូនទាំង ២៧នាក់អោយទទួលជំហានទីមួយ យ៉ាងឱឡារឹក។ ព្រមទាំងអបអរសាទរដល់លោកអភិបាល គីគេ ហ្វីការេដូ ជាខួបគម្រប់ ១៤ឆ្នាំ ជាអភិបាលរបស់ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងគម្រប់ខួប១៩ឆ្នាំជាលោកបូជាចារ្យ របស់លោក ទម្លាប់ សុផល។ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០១៤ នៅព្រះសហគមន៍កាតូលិក បាត់ដំបង បានប្រារព្ធពិធី បុណ្យព្រះកាយព្រះលោហិតព្រះគ្រីស្ត យ៉ាងឱឡារិក។ កាលពីថ្ងៃអាទិត្យ ទី០៨ ខែ មិថុនា កន្លងទៅថ្មីៗនេះ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្ធពិធីបុណ្យព្រះវិញ្ញាណយាងមកយ៉ាងឱឡារឹក។ ស្របពេលនោះដែរព្រះជាម្ចាស់បានត្រាស់ហៅឲ្យបងប្អូនគ្រីស្គបរិសទ័ចំនួន ៤៣នាក់ ឲ្យទទួលអគ្គសញ្ញាលាបថ្ងាស ។ អគ្គសញ្ញាលាបថ្ងាសនេះ មានគោលបំណង ចង់ឲ្យបងប្អូនដែលបានទទួលអគ្គសញ្ញានេះ បានក្លាយជាគ្រីស្គបរិសទ័យ៉ាងពេញលេញ ហើយហ៊ានធ្វើជាសាក្សី និង ផ្សាយដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្គ ទៅដល់មនុស្សទាំងអស់ ។ សំណាក់ធម៌ប្រចាំឆ្នាំរបស់បូជាចារ្យព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ នៅព្រះសហគមន៍កាតូលិក ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៧ ខែមិថុនា ២០១៤ មានបូជាចារ្យចូលរូមប្រមាណ ជា ៥០នាក់។ Annual Retreat of Catholic Priests in Cambodia at Saint Michael Catholic Church of PreahSihanouk Province, Cambodia which is held from June 2-7,2014. 50 of them were presented. During the Easter Sunday Mass in Battambang Parish there was twelve (12) people were Baptized by Bishop Kike. The are now the member of the catholic community in Battambang. The Easter vigil mass was presided by Fr. Totet, con celebrant Fr. MARK and D. Br. Ros. The mass was solemn and faithful were taken up by beautiful sermon of Fr. Totet. No doubt, our choir group could draw the attention of all with their melodious singing.
Happy Easter to every one..ALLELUIA ![]() ពិធីអភិបូជាប្រសិទ្ធពរលើប្រេងនៅព្រះសហគមន៌កាតូលិកសន្តយ៉ូសែប (ផ្សារតូច) ដែលមានលោកអភិបាលអូលីយេ លោកអភិបាលអេនរីកេ និង លោកអភិបាល អន់តូនីសាមី និងគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកទាំង៣ភូមិភាគប្រហែលជា ៥០០នាក់ រួមទាំងបូជាចារ្យជាច្រើន ចូលរួមផងដែរកាលពីថ្ងៃទី០៩ មេសា ២០១៤។ On Wednesday morning, 9th April, in Psa Toch Parish in Phnom Penh city, there was a chrism mass which celebrated by all the bishops and priests from the three dioceses. Around 500 Christians attended this mass. Video Link: https://www.facebook.com/photo.php?v=574421695998002 |
Archives
April 2022
Categories
All
|