0 Comments
នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានរមសុខ (ពេទ្យយាយជី បាត់ដំបង) ដោយមានស្ថាបត្យករសាងសង់សំណង់ផ្សេងៗ បានជីកកកាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា៖ អគារចាស់ៗ ការដាក់បង្គោលភ្លើងនៅតាមអគារនិងតារាងបាល់ទាត់ ដោយនៅព្រឹកនោះដែរ ក្រុមជាងបានជីកដីនៅក្បែរតារាងបាល់ទាត់ក៏ប្រទះឃើញនូវរូបសំណាកឈើឆ្កាងច្រេះចាប់ និងដែលមានក្បូរក្បាច់យ៉ាងស្រស់ស្អាត ដែលចាស់ៗពីមុនដែលធ្លាប់បានរស់នៅទីនោះសន្មត់ថាជាឈើឆ្កាងដែកដែលបំពាក់នៅសាលព្រះវិហារកាលពិសម័យអាណានិគមនិយមបារាំង។
កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្វ ពិធីអគ្គសញ្ញាតែងតាំង លោកឧបដ្ឋាក មួង រស់ ជាបូជាចារ្យ កាតូលិក យ៉ាងឱឡារឹក។ ក្នុងពិធីនោះមានការចូលរួមក្រោម អធិបតីភាព របស់លោកអភិបាល អូលីវីយេ លោកអភិបាល គីគេ និងលោកអភិបាល អង់តូនី ព្រមទាំងលោកបូជាចារ្យជាច្រើនអង្គទៀត។ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង មានយុវជន យុវនារី ប្រមាណជាង ១៥០នាក់ បានចួលរួម អង្គសន្និបាត តំបន់បាត់ដំបង និងទន្លេ ក្រោមប្រធានបទ "ចូរ! មានធម៌មេត្តាករុណា" ដោយចាប់ផ្តើមតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤។ អង្គសន្និបាតនេះមានការចូលរួមពីសំណាក់លោកអភិបាល គីគេ ហ្វីការេដូ និងលោកបូជាចារ្យ បងប្រុស បងស្រីជាច្រើនទៀតផង។ - Rithyrath
២១ សីហា នៅព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង បានបើកកម្មវិធីសិក្ខាសាលាព្រះគម្ពី ក្រោមអធិបតីភាពរបស់លោកអភិបាល គីគេ ហ្វីការេដូ ជាអភិបាលទទួលខុសត្រូវក្នុងភូមិភាគបាត់ដំបង។ ក្នុងនោះមាន សិក្ខាកាមចូលរួម ៥៥នាក់។ August 21 Parishes Prefecture of Battambang officially open the Basic Bible workshopwhich is presided by Enrique Figaredo bishop of Battambang Diocese. There are 55 participants attended. - Rattanak New- កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៤ នៅព្រះសហគមន៍ កាតូលិកបាត់ដំបង បានប្រារព្ធពិធីបុណ្យ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ យ៉ាងឱឡារឹក។ នៅព្រះសហគមន៍ កាតូលិកបាត់ដំបងបានប្រារព្វពិធីសម្ភោធរូបសំណាក បងស្រី អាត និងសម្ភោធជម្រាលសម្រាប់រទេះជនពិការ និងបងប្អូនដែលមានជំងឺ ពិបាកក្នុងការឡើងតាមជណ្តើរ កាលពីព្រឹកម៉ោង៨:៣០ នាទី ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០១៤។ RithyRath Three days prayer Service in the Christian family is started from August 14-16, 2014 in Battambang, to prepare spiritually to celebrate the Feast day of Our Lady of Assumption which will be held on August 17, 2014. នៅល្ងាចថ្ងៃទី ១៣ សីហា នេះ នៅព្រះសហគមន៍ កាតូលិកភូមិភាគបាត់ដំបង បានរៀបចំបិទកម្មវិធីសិក្ខាសាលាគ្រូ ដែលរៀបចំដោយ ក្រុមអប់រំអារ៉ូពេករុណា ក្រោមអធិបតីលោកអភិបាល គីគេ ហ្វីការេដូ ជាអភិបាលទទួលខុសត្រូវនៅក្នុងភូមិភាគបាត់ដំបង។
បងប្អូនទាំង ២៧នាក់បានទទួលជំហានទីមួយ
កាលពីព្រឹកមិញនេះនៅព្រះសហគមន៍កាតូលិកបាត់ដំបង បានទទួលស្វាគមន៍ បងប្អូនទាំង ២៧នាក់អោយទទួលជំហានទីមួយ យ៉ាងឱឡារឹក។ ព្រមទាំងអបអរសាទរដល់លោកអភិបាល គីគេ ហ្វីការេដូ ជាខួបគម្រប់ ១៤ឆ្នាំ ជាអភិបាលរបស់ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងគម្រប់ខួប១៩ឆ្នាំជាលោកបូជាចារ្យ របស់លោក ទម្លាប់ សុផល។ |
Archives
July 2020
Categories
All
|